Sale: 089 94 98 98071  34 67 575
0  Item(s) :  $0.00
CATEGORIES
About Us


បណ្ណាគារ​សេដ្ឋគុណ ជាបណ្ណាគារ​លក់សៀវភៅលើ​បណ្តាញ​អ៊ីនធឺណេត​ដំបូងគេ និងធំជាងគេបំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ បណ្ណាគារ​យើង​ខ្ញុំ​​លក់សៀវភៅអាន​ល្អៗគ្រប់ប្រភេទ ទាំង​សៀវភៅភាសាខ្មែរ និងអង់គ្លេស ទាំង​ដុំ​ និងរាយ​ ទាំង​សៀវភៅថ្មី និងសៀវភៅប្រើរួច​ ​ហើយ​មាន​តម្លៃ​ថោក​សមរម្យ​។ ​យើង​ខ្ញុំ​មាន​ផ្តល់​សេវា​ផ្គត់​ផ្គង់​សៀវ​ភៅតាម​បណ្ណា​ល័យ​ដែរ។ តាម​រយៈការ​ផ្តល់​សៀវភៅអាន​ សេដ្ឋគុណ​អាចចូលរួមចំណែក​អភិវឌ្ឍ​ស្រុកទេស​​​ ព្រមទាំង​ធនធាន​មនុស្ស​នៅកម្ពុជា។​


បណ្ណាគារ​សេដ្ឋគុណ ​​ផ្តល់​សេវា​លក់​សៀវភៅ​​ទៅ​ដល់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​និងតាមសេចក្តីត្រូវការ​របស់មិត្ត​អ្នក​ ដោយ​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត។​ មនុស្ស​គ្រប់គ្នា​កាន់តែមាន​ភាពងាយ​ស្រួល​ក្នុងការរក និងទិញសៀវភៅ​រយៈប្រព័ន្ធអេឡិកត្រូនិចនេះ​។ 

បណ្ណាគារសេដ្ឋគុណ ក៏ដូចជាគ្រឹះស្ថានបោះពុម្ពផ្សាយសេដ្ឋគុណដែរ មានគោលការណ៍ជាក់លាក់​ក្នុងការលក់សៀវភៅរបស់ខ្លួន។ ​យើង​ខ្ញុំ​គោរពដាច់ខាត​ដល់​កម្មសិទ្ធិបញ្ញា។  សៀវភៅ​ដែល​លក់​លើ​បណ្ណាគារនេះ ត្រូវ​បានជ្រើសរើសយ៉ាង​សម្រិតសម្រាំង​ ​យើង​ខ្ញុំ​មិនលក់សៀវភៅថតចម្លង​ជាដាច់ខាត។ ដើម្បីអាច​ផ្គត់ផ្គង់​​សៀវភៅ​ដើម​ក្នុងតម្លៃថោកសមរម្យ ចៀសវាង​ការថតចម្លង​ ​ និង​ជួយការពារដល់​បរិស្ថាន​  សេដ្ឋគុណ​ក៏​ធ្វើ​ពាណិជ្ជកម្មលើ​សៀវភៅដែល​ប្រើរួចដែរ។​


#8, St.4, Chom Chao, Porsenchey, Phnom Penh, Cambodia.
Tel: 071 346 7575,   017 47 78 97    Email: info@seithakun.com,  sale@seithakun.com
© Copyrights 2015,  Seithakun Online Bookstore All rights reserved.
Designed & Hosting By Serving Web Solution.