Sale: 089 94 98 98071  34 67 575
0  Item(s) :  $0.00
CATEGORIES
Store Policy

១. ការបញ្ជាទិញ និងការទទួលបាន​ទំនិញ​

​ការ​ទាក់ទង ព្រមទាំង​​​សេវា​ដឹកជញ្ជូន​​ធ្វើឡើង​​ក្នុងអំឡុង​ម៉ោង​ធ្វើ​ការ​ពី​ថ្ងៃ​ច័ន្ទ ដល់សុក្រ ចាប់​ពីម៉ោង​ ៩:០០ ព្រឹក ដល់ ៤ៈ០០ រសៀល។
- លោក​អ្នក​អាច​បញ្ជា​ទិញ​ទំនិញ​ ២៤​ ម៉ោង តាម​ website​​ ឬតាម​ទូរស័ព្ទ​ក្នុងអំឡុង​ម៉ោង​ធ្វើ​ការ​
- លោក​អ្នក​អាច​ទទួលបានទំនិញ ក្នុងអំឡុង​ពេល​យ៉ាង​យូឬ​ ២៤ ម៉ោង ក្នុងទីក្រុងភ្នំពេញ​បន្ទាប់ពី​យើង​ខ្ញុំ​ទទួល​បាន​ការ​បញ្ជាក់​បន្ថែម​ពីការ​បញ្ជាទិញ​របស់​លោកអ្នក។​ ការដឹក​ជញ្ជូន​ទៅ​ខេត្ត​ផ្សេង​ៗ​ក្រៅពីទីក្រុង​ភ្នំពេញ​ អាច​ត្រូវ​ការ​រយៈពេល​យូរ​ជាង​នេះ ប៉ុន្តែយើង​ប្តេជ្ញាចិត្ត​ផ្តល់​សេវា​រហ័ស​បំផុតតាម​ដែល​អាចធ្វើ​ទៅបាន។​


ខាង​ក្រោមនេះ​ជា​ប្រតិបត្តិការ​នៃ​ការ​ទិញ​តាម​ប្រព័ន្ធអ៊ីនធឺណិត 
 
   

ការបញ្ជាទិញ
- ​លោក​អ្នក​អាច​ចុច​បញ្ជា​ទិញ​តាម​គេហទំព័រ​យើង​ខ្ញុំ ឬតាម​ទូរស័ព្ទ​

​សេចក្តី​ជូនដំណឹង - ក្រោយ​ពីបញ្ជា​ទិញ​ចប់​សព្វគ្រប់  សារ​​ស្វ័យ​ប្រវត្តិនឹង​ផ្ញើ​ទៅ​អ៊ីម៉េល​លោកអ្នក

បញ្ជាក់​
ការបញ្ជាទិញ- លោក​អ្នក​អាច​បញ្ជាក់​ពីការ​បញ្ជា​ទិញ​របស់​លោក​អ្នក​ដោយ​​ផ្ញើសារត្រលប់​មកវិញ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  ភ្នាក់ងារ​យើង​ខ្ញុំ​ក៏​នឹង​ទូរស័ព្ទទៅកាន់​លោក​អ្នកដើម្បី​បញ្ជាក់ការបញ្ជាទិញ និងស្នើសុំព័ត៌មាន​បន្ថែម​ជាក់លាក់​ នៃអាស័យដ្ឋាន​សម្រាប់​ផ្ញើ​ជូន។​

ការផ្ញើ- ទំនិញ​នឹង​ត្រូវដឹក​ជញ្ជូន​ដល់​កន្លែង​​ក្នុងអំឡុង​ពេល​យ៉ាង​យូរ​២៤ម៉ោង​ បន្ទាប់​ពី​ភ្នាក់ងារ​យើង​ខ្ញុំ​បានទទួល​ការ​បញ្ជាក់​ពី​ការ​ទិញរួច​សព្វ​គ្រប់​។​

២. ការ​ទូទាត់​ប្រាក់ 



- ​ការ​ទូទាត់​ប្រាក់​ធ្វើ​ឡើង​នៅ​កន្លែង​ប្រគល់​ទំនិញ។  វិក្កយបត្រ​ទិញទំនិញ​នឹងប្រគល់ជូន​​ក្នុងពេល​នោះដែរ។​
- ចំពោះ​អតិថិជន​ទៅ​តាម​ទីរួមខេត្ត ការទូទាត់​ប្រាក់​អាច​ធ្វើ​ឡើង​ជាមុន​តាម​  Wing  ឬប្រព័ន្ធធនាគារ​ដទៃ​ទៀត មុនពេល​យើង​រៀបចំផ្ញើ​ទំនិញ​ជូន។​ វិក្កយបត្រ​នឹង​ត្រូវ​ដាក់​ផ្ញើ​ជាមួយកញ្ចប់​ទំនិញ។​

​ 
៣. ការ​ដឹក​ជញ្ជូន      បណ្ណាគារ​យើង​ខ្ញុំជាបណ្ណាគារ​លក់​លើ​ប្រព័ន្ធអ៊ីនធឺណេត ដោយមានសេវា​ដឹក​ជញ្ជូន​ដល់​ទីកន្លែង។ 

-​ សេវាដឹកជញ្ជូន​ធ្វើឡើង​ពីថ្ងៃច័ន្ទ ដល់​ថ្ងៃសុក្រ ចាប់ពីម៉ោង​ ៨: ៣០ នាទីព្រឹក ដល់ ម៉ោង​ ៤ៈ៣០ នាទីរសៀល
- លោក​អ្នក​អាច​ទទួលបានទំនិញ យ៉ាង​យូរ​បំផុត​ក្នុងរយៈពេល​ ២៤ ម៉ោង​ បន្ទាប់​ពី​ការបញ្ជាក់​ពីការទិញ​
- សេវា​ដឹកជញ្ជូន​នឹង​ត្រូវ​គិត​តម្លៃ​បន្តិចបន្តួច​បន្ថែម​ ទៅ​តាម​ទំហំ​នៃការជាវ​របស់​លោក​អ្នក
        + រាល់​ការជាវ​អស់​តម្លៃ​ចាប់​ពី ១៥​ ដុល្លារឡើង​  យើង​មិន​គិត​ថ្លៃ​ដឹក​ជញ្ជូន​នោះទេក្នុងរាជធានីភ្នំពេញ
       + ការ​ដឹក​ជញ្ជូន​ទៅខេត្ត​ ត្រូវ​ចំណាយ​ពេល​ ២៤ម៉ោង​ ទៅ​ ៤៨ម៉ោង​ និងត្រូវ​គិត​សេវា​ដឹក​ជញ្ជូន​បន្ថែម


៤. ទំនិញ​ដែល​ទិញ​រួច​មិនអាច​ដូរជាសាច់ប្រាក់​វិញ​បាន​ទេ យើង​ខ្ញុំ​នឹង​ព្យាយាម​បរិយាយ​អំពីស្ថានភាពទំនិញ​ដល់​លោក​អ្នក​ក្នុងពេលបញ្ជាក់​ការ​ទិញ។

៥.ការ​កក់​ទំនិញ 


លោក​អ្នក​អាច​កក់​ទំនិញ​ដែលមាន​នៅលើ​បណ្ណាគារ​យើង​ខ្ញុំបានក្នុងរយៈពេល​៥ថ្ងៃ។   យើង​ខ្ញុំ​មាន​សិទ្ធិលុប​ចោល​ការកក់​​ក្នុងករណីហួស​ពីរយៈពេល​កំណត់​នេះ។  
 
៦.គោលការណ៍រក្សាព័ត៌មាន​​អតិថិជន​ជាសម្ងាត់​​


រាល់​ព័ត៌មាន​របស់​អតិថិជន​ដែល​បាន​ចុះ​ក្នុងគេហរទំព័រ​របស់​យើង​ខ្ញុំ​នឹង​ត្រូវ​រក្សា​ជា​លក្ខណៈសម្ងាត់។  ប្រសិនបើ​មាន​ករណីមិន​ប្រក្រតីណា​មួយ​លេច​ធ្លាយ​ឡើង សូម​ទំនាក់ទំនង​មក​ភ្នាក់ងារ​យើង​ខ្ញុំ​​ដើម្បីពិនិត្យ​មើល​លើ​បញ្ហា​បែក​ធ្លាយ​ទាំង​នោះ​។​​
 ​
         
#8, St.4, Chom Chao, Porsenchey, Phnom Penh, Cambodia.
Tel: 071 346 7575,   017 47 78 97    Email: info@seithakun.com,  sale@seithakun.com
© Copyrights 2015,  Seithakun Online Bookstore All rights reserved.
Designed & Hosting By Serving Web Solution.